Translate

Wednesday, July 11, 2012

Jk

ផ្អែកទៅលើបទភ្លេង និងទំនុកច្រៀងនៃវង់ភ្លេងអារក្ស ក្រុមអ្នកស្រាវជ្រាវ តន្រ្តីខ្មែរយល់ថា ជាវង់ភ្លេងខ្សែដែលកើតមុនគេ ដូចគ្នានឹងគ្រឿង ដំគងកាប់ក្របីរបស់បងប្អូនជនជាតិ ដែរនោះ ជាតន្ត្រីសម្រាប់បម្រើពិធីផ្សេងៗ ដូចជា បូជាអារក្សអ្នកតា ដែលជាជំនឿរបស់ខ្មែរដើម ហើយដែលកើតមានតាំង ពីមុនសម័យព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា រហូតចូលមកកម្ពុជា “៣០៩ឆ្នាំ មុនគ.ស” នេះ ។
តាមរយៈទំនុកច្រៀង បទភ្លេងនៃវង់ភ្លេងប្រពៃណី (ភ្លេងការ) ដែលក្រុមអ្នកស្រាវជ្រាវយល់ថា កើតមានតាំងពីសតវត្សរ៍ទី១ នៃគ.ស គឺក្នុងពេលដែលរៀប អាពាហ៍ពិពាហ៍មង្គលការ ព្រះថោងនិងនាងនាគ (ហ៊ុនទៀន និងនាងលីវយី ឬព្រះនាងសោមាកូនព្រះច័ន្ទ្រ) ហើយដែលមានបទមួយចំនួន ទាក់ទងនឹងប្រវត្តិសាស្រ្ត ដូចជា បទព្រះថោងនាងនាគ នាគព័ន្ធ ជាដើម។ យើងឃើញថាកំណាព្យខ្មែរដែលកើតមានមុនគេ គឺបទពាក្យ៤ ដែលក្នុងមួយល្បះមាន ៤ឃ្លា និងក្នុងមួយឃ្លាមាន ៤ព្យាង្គ ស្មើគ្នា។ រហូតមកដល់ចុងសតវត្សទី៦ ដើមសម័យចេនឡា ទើបយើងឃើញមាន៤ទម្រង់កំណាព្យមួយបទទៀត កើតឡើង ៖ ឈ្មោះបទបថ្យាវត្ត គឺក្នុង១ល្បះមាន៤ឃ្លា និងក្នុង១ឃ្លាមាន៨ព្យាង្គ ប៉ុន្តែការចាប់ចុងចួន មិនដូចបទពាក្យ៨ ដែលកើតសម័យក្រោយទេ។
នៅក្នុងរឿងរាមកេរ្តិ៍ ពីខ្សែ១ ដល់ខ្សែ១០ ដែលកើតមាននៅសម័យអង្គរ គេឃើញមានទម្រង់កំណាព្យ ៥បទទៀត កើតឡើង ទី១.បទកាកគតិ ដែលក្នុង១ល្បះខណ្ឌ មាន៧ឃ្លា និងក្នុង១ឃ្លាមាន៤ព្យាង្គស្មើគ្នា, ២.បទព្រហ្មគីតិ ១ល្បះមាន៤ឃ្លា - ឃ្លាទី១មាន៥ព្យាង្គ ឃ្លាទី២មាន៦ព្យាង្គ ឃ្លាទី៣មាន៥ព្យាង្គ និងឃ្លាទី៤មាន៦ព្យាង្គ, ៣.បទពំនោល ១ល្បះមាន២ឃ្លា - ឃ្លាទី១មាន៦ព្យាង្គ ឃ្លាទី២មាន៤ព្យាង្គ និងឃ្លាទី៣មាន៦ព្យាង្គ, ៤.បទបន្ទោលកាក ១ល្បះមាន៤ឃ្លា - ឃ្លាទី១មាន៤ព្យាង្គ ឃ្លាទី២មាន៦ព្យាង្គ ឃ្លាទី៣មាន៤ព្យាង្គ ឃ្លាទី៤មាន៦ព្យាង្គ និងទី៥.បទភុជង្គលីលា ១ល្បះមាន៣ឃ្លា - ឃ្លាទី១មាន៦ព្យាង្គ ឃ្លាទី២និងទី៣មាន៤ព្យាង្គ។ ទម្រង់កំណាព្យទាំង៥ខាងលើមានតាំងពីសម័យអង្គរមកម្ល៉េះ ប៉ុន្តែគេពុំទាន់ឃើញប្រើឈ្មោះនៅឡើយ រហូតមកដល់សតវត្សទី១៥ ឆ្នាំ១៤៩៨ ក្នុងល្បើកអង្គររបស់អ្នកប៉ាង ទើបកំណាព្យដដែលនេះមានប្រើឈ្មោះជា កាកគតិ ព្រហ្មគីតិ ពំនោល បន្ទោលកាក និងភុជង្គលីលា។
នៅក្នុងរឿងរាមកេរ្តិ៍ ពីខ្សែ៧៥ ដល់៨០ ដែលជាស្នាដៃបន្ត ហើយដែលអ្នកស្រាវជ្រាវ អក្សរសាស្ត្រជាតិយល់ថា ជាស្នាដៃកើតក្រោយ សម័យអង្គរ ឬក៏ក្រោយពេលជ្រួលច្របល់ចលាចល ព្រោះសៀមលុកលុយក្រុងអង្គរនោះ គេឃើញមានកំណាព្យថ្មីមួយទៀត គឺបទពាក្យ៦ ដែលក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន៦ព្យាង្គស្មើគ្នា។ មកដល់សម័យចតុមុខ ចាប់ពីពេលដែលព្រះបាទពញាយ៉ាតប្តូររាជធានីពីអង្គរមកតាំងនៅ ស្រីសន្ធរ រួចមកភ្នំពេញ និងការផ្លាស់ប្តូរទីក្រុងចុះឡើង ពីភ្នំពេញទៅលង្វែក ពីលង្វែកទៅឧត្តុង្គ និងកន្លែងដទៃជាច្រើនទៀត រហូតដល់សម័យនរោត្តមប្តូរទីក្រុងពីឧត្តុង្គមកភ្នំពេញដល់សព្វថ្ងៃនេះ គេឃើញមានកំណាព្យជា ច្រើនទៀតបានកើតឡើង (បទពាក្យ៧ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន៧ព្យាង្គ, បទពាក្យ៨ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន៨ព្យាង្គ, បទពាក្យ៩ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ, បទពាក្យ១០ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន១០ព្យាង្គ និង បទពាក្យ១១ ក្នុង១ល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន១១ព្យាង្គ) ។
មានបទជាច្រើនទៀតដែលជា របៀបសរសេរបំភ្លៃចេញពីបទ ទាំងឡាយខាងក្រោយនេះ ដូចជា បទនមោ, បទកខ, បទអក្សរលូន, បទអក្សរសង្វាស, បទកង្កែបលោតកណ្តាលស្រះ, បទកង្កែបលោតលើគោក, បទកង្កែបលោតស្លាក់ពេជ្រ, បទកង្កែបលោតផាត់ខ្ចៅ, បទនាគបរិព័ទ្ធ, បទនាគគៀវក្រវាត់, បទនាគរាជប្លែងឫទ្ធិ, បទគោព័ទ្ធស្នឹង, បទសឹង្ហតោលេងកន្ទុយ, បទរមាំងដើរព្រៃ, បទផ្កាឈូករីក, បទក្របចក្រវាឡ, បទម្ករខ្ជាក់កែវ, បទឆ័ត្របីជាន់, បទរលកយោលយាវ, បទរលកខ្ទប់ជ្រាំង, បទសហរា, បទវិវិធមាលី, បទពស់លេបកន្ទុយ, បទថយក្រោយចូលព្រែក, បទសត្វកាងស្លាប, បទរមាំងបើកបាស, បទទន្សាយទីសទាស, បទមាន់ទឹកបណ្ដើរកូន, បទសរថីទាញរថ, បទអើយរ៉ា, បទត្រឡាចឡើងទ្រើង, បទសុក្រទិនវិសាល, បទសៅរ៍ទិនវិសាល, បទយត្តិភ័ង្គ, បទសបាត់សប៉ឹង, បទជាប់ទង, បទត្រីពិធព័ន្ធ, បទសឡាបលូន, បទវង្សវិចិត្រ និង បទព្រះចន្ទ្របាំងឆ័ត្រ៕

Saturday, June 30, 2012

មានសកម្មភាពមួយចំនួន

​​​​មនុស្សត្រូវមានការតស៊ូអោយបានខ្ពស់ក្នុងជីវឹត

 ​​​ប្រទេសមហា អំណាចទាំងប្រាំ នឹងចុះពិធីសារ លើសន្ធិសញ្ញា គ្មានអាវុធ ប្រល័យលោកនៅកម្ពុជា នាខែក្រោយ

ភ្នំពេញៈ ពិធីសារជាច្រើនដែលនឹងចុះហត្ថលេខា ក្នុងអំឡុង នៃកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសកម្ពុជា ខណៈ ដែលប្រទេសនេះធ្វើជាម្ចាស់ផ្ទះ ក្នុងនោះក៏មានការចុះហត្ថលេខាលើពិធីសារ នៃសន្ធិសញ្ញាស្តីពីតំបន់អាស៊ី អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ ដោយរដ្ឋមន្រ្តីការបរទេស របស់ប្រទេសមហាអំណាចទាំងប្រាំលើសកលលោកផង ដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២ ថា កិច្ចប្រជុំធំៗជាច្រើនដូចជា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៤៥ កិច្ចប្រជុំជាមួយប្រទេសជាដៃគូ ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កិច្ចប្រជុំវេទិការតំបន់អាស៊ានលើកទី១៩ និងកិច្ចប្រជុំរដ្ឋមន្ត្រីការ បរទេសលើកទី២ នៃកិច្ចប្រជុំកំពូលអាស៊ីបូពា៍។ កិច្ចប្រជុំទាំងឡាយខាងលើនេះ នឹងប្រព្រឹត្តឡើងចំនួន៨ថ្ងៃ ចាប់ ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។
ក្រៅតែពីកិច្ចប្រជុំធំៗចំនួនបីខាងលើ ប្រទេសនេះនឹងក៏ធ្វើជាម្ចាស់ផ្ទះផងដែរនូវកិច្ចប្រជុំជាច្រើនទៀតដូចជា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីតំណាងសិទ្ឋិមនុស្សកិច្ច ប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ និងកិច្ចប្រជុំអាស៊ានការបរទេសបូកជាមួយដៃគូ និង ប្រទេសមហាអំណាចជាដើម។
យោងតាមសេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា ក្នុងអំឡុងពេល នៃកិច្ចប្រជុំខាងលើ ឯកសារសំខាន់ៗ មួយចំនួននឹងត្រូវចុះហត្ថលេខាដោយរដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេស នៃប្រទេសជាដៃគូនានា ដូចជាសេចក្តីប្រកាសស្តីពីពិធីសារលើសន្ធិសញ្ញា នៃតំបន់អាស៊ានគ្មានអាវុធនុយក្លេអ៊ែរ ដោយរដ្ឋមន្រ្តីប្រទេស អាស៊ានទាំង១០ អនុស្សារណៈ នៃការយោគយល់គ្នារវាងអាស៊ាន និងចិនលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី អាគ្នេយ៍ គ្មានអាវុធនុយក្លេអ៊ែរ។ ពិធីសារលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ដោយប្រទេសមហា អំណាចទាំងប្រាំ
លិខិតតុបករណ៍ នៃការចូលជាភាគីរបស់សហភាពអ៊ឺរ៉ុប និងលិខិតតុបករណ៍ នៃការបន្តលើសន្ធិសញ្ញា នៃមិត្ត ភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ និងលិខិតតុបករណ៍ នៃការចូលជាភាគីរបស់ចក្រភពអង់គ្លេស ព្រម ទាំងលិខិតតុបករណ៍ នៃការបន្តលើសន្ធិសញ្ញា នៃមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។
កិច្ចប្រជុំទាំងឡាយនឹងមានវត្តមានរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ចូលរួមជាអធិបតី ភាព បើកកិច្ចប្រជុំនោះផងដែរ ហើយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាលោក ហោ ណាំហុង នឹងធ្វើជាប្រធាន នៃកិច្ចប្រជុំទាំងឡាយខាងលើនេះ៕

Microsoft ពង្រីកទីផ្សារ Windows 8 រហូតដល់ ១៨០ប្រទេស

Windows Marketplace របស់ Microsoft អាចមានវត្តមាន នៅលើទីផ្សារច្រើនបំផុត ៦៣ ប្រទេស ហើយមានតែ ៣៨ប្រទេសប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតិ ឲ្យក្រុមDeveloperអាច បញ្ចូល appsបាន។ ប៉ុន្តែឥឡូវនេះ ក្រុមហ៊ុន Microsoft កំពុងតែគ្រោងនឹងពង្រីក ទីផ្សារបន្ថែម ទៀត និងនាំយកប្រព័ន្ធ ប្រតិបត្តិការ Windows 8ទៅកាន់ប្រទេសជាង ១៨០ប្រទេស នៅពេលបង្ហាញខ្លួន នៃប្រព័ន្ធមួយនេះឡើង។
ឥឡូវនេះ អ្នកប្រើប្រាស់មិនត្រឹម តែអាចប្រើប្រាស់ browserរបស់ក្រុមហ៊ុន Microsoft ពីប្រទេស ទាំងនោះ និងអាចទិញ apps បានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង អាចបញ្ចូល apps ចូលទៅក្នុង កម្មវិធី Marketplace ទៀតផង។ក្រុមហ៊ុន Microsoft កំពុងតែបន្ថែមនូវ ជម្រើសក្នុងការទិញ app ដែលផ្តល់ជូនក្រុម developers ជាមួយវិធីមួយទៀត ដើម្បីរកលុយ តាមរយៈ apps របស់ពួកគេ។ ជាមួយគ្នានេះ ក្រុមហ៊ុន Microsoft នឹងបន្ថែមកម្មវិធី Company Hub សម្រាប់ក្រុម developers ណាដែល បង្កើត apps បានល្អ សម្រាប់អ្នកប្រើប្រាស់ផងដែរ។
ដើម្បីមើលថា តើប្រទេសណាខ្លះ ដែលមានវត្តមានកម្មវិធី Windows 8 Marketplace សូមពិនិត្យមើលតារាខាងក្រោម៕

ចំនុចគួរយល់​ពី ប្រវត្តិរបស់ កំណាព្យខ្មែរ

PDF